
សាកលវិទ្យាល័យបាត់ដំបង គឺ ជាគ្រឹស្ថានអប់រំដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ។ សាកល វិទ្យាល័យបាត់ដំបង មានអាគារធំៗ ជាច្រើនខ្នងដូចជាៈ អាគារសំរាប់សិស្សសិក្សា សាល សន្នីសិទ បណ្ណាល័យ ផ្ទះសំរាប់គ្រូស្នាក់នៅ ផ្ទះសំរាប់សិស្សក្រីក្រស្នាក់នៅ មានកនែ្លងភោជ នីយដ្ឋាន មានទីធ្លាធំទូលាយ និង សួនច្បារដ៏ស្រស់ស្អាត ហើយថែមទាំងមានបណ្ណាគារនៅក្នុ ង បរិវេនសាកលវិទ្យាល័យទៀតផង។
ផែ្នកបន្ទប់សិក្សា
-បន្ទប់សិក្សា
បន្ទប់សិក្សាបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ កង្ហា អំពូលភើ្លង កៅអីថ្មីៗ និង មានសំម្ភារៈកាន់តែ សំបូរបែបសំរាប់ ឱ្យសិស្សនិស្សិតអនុវត្តន៍ ។ នៅក្នុងបន្ទប់កុំព្យូទ័រមានកុំព្យូទ័ររាប់រយគឿងសំ រាប់ឱសិស្សនិស្សិតអនុវត្តន៍ថែមទាំងមានប្រព័ន្ធ WiFi ដែលអាចឱ្យសិស្សនិស្សិតប្រើបា្រស់ Internet សំរាប់ការសិក្សាស្រាវជ្រាវកិច្ចការមេរៀន ផ្សេងៗ នៃសាកលវិទ្យាល័យ។
ផ្នែកវិន័យក្នុងការសិក្សា
សាកលវិទ្យាល័យបានពង្រឹងយ៉ាងតឹងរឹងផ្នែខាងវិន័យដូចជា សិស្សនិសិ្សតទាំងអស់ តំរូវឱ្យ ស្លៀកសំលៀកបំពាក់ ខៀវ ស ព្រមទាំងមានផ្លាកឡូហ្គូដែបពា្ជក់ពី ឈ្មោះរបស់សាកលវិទ្យាល័យ ។ ហើយនៅពេលដល់ម៉ោងចូលរៀន សិស្សនិស្សិតត្រូវតែចូលរៀនប្រសិនបើ សិស្សនិ ស្សិតមកជ្រុលម៉ោង ១៥នាទីនោះសាលានឹង បិទ ទ្វារមិនឱ្យចូលរៀន ហើយសាលាមិន អនុញ្ញាតឲសិស្សនិស្សិតឡូឡា និង បង្កភាពរញ៉េរញ៉ៃបើសិស្សនិស្សិតមិនគោរពតាមច្បាប់សា លាទេនោះនឹងមានវិធានការផាកពិន័យដល់សិស្សនិស្សិតនោះហើយសិស្សនិស្សិត ដែលមិនបានមករៀនច្រើនសាលាមិនអនុញ្ញាតឱ្យប្រលងឡើយ ។ នៅពេលប្រលងបញ្ចប់ឆមាសសាលាបាន រៀបចំ វិន័យ យ៉ាងតឹងរឹងដោយឱ្យសិស្សនិស្សិតអង្គុយឆ្ងាយៗពីគ្នា និង មានអនុរក្សដើរមើល ពី ទៅ បី នាក់នៅក្នុងបន្ទប់ប្រលង ។
ផ្នែកសាស្រ្តាចារ្យ
សាស្រ្តាចារ្យភាគច្រើនមានកំរិតសញ្ញាប័ត្រចាប់ពីអនុបណ្ឌិតឡើងទៅ ហើយថែមទាំមានសា ស្រ្តាចារ្យជនជាតិបរទេស និង សាស្រ្តាចារ្យជនជាតិខែ្មរ ដែលកាន់តែធ្វើឱ្យ សាកលវិទ្យាល័យ បាត់ដំបងកាន់តែមានភាពរើកចំរើន និង បចេ្ចកទេសក្នុងការបង្ហាត់ បង្រៀនសិស្សនិស្សិតកាន់តែល្អ ។ ក្នុងនោះដែរសាស្រា្តចារ្យក៏មានភាព រាក់ទាក់សំរាប់ឱ្យសិស្សនិស្សិតទាក់ទងសួរមេរៀនតាមរយៈផ្ទាល់មាត់ តាមរយៈទូរស័ព្ទ និង តាមរយៈ Internet នេះហើយដែលអាចឱ្យសិស្សនិស្សិតមានទំនុកចិត្តខ្ពស់ក្នុងការសិក្សារ ។
សាកលវិទ្យាល័យបាត់ដំបង ក៍មានបុគ្គលិកច្រីននាក់ សំរាប់បំរើការនៅក្នុងសាកលវិទ្យាល័យ ដែលបុគ្គលិទាំង អស់នោះសុទ្ធតែមានសុជីវធម៍ មានបុគ្គលិក្ខណៈសមរម្យ រួសរាយរាក់ទាក់ ក្នុងការផ្តល់ពត៌មានផ្សេងៗដល់ សិស្សនិស្សិតឱ្យបានដឹង និង បានយល់ ។
ផលប្រយោជន៍ទទួលបានពីសាកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបងមានផ្តល់សេវ៉ាវគ្គខ្លីៗ ដោយឥតគិតថ្លៃសំរាប់សិស្សនិស្សិតទាំងអស់ដែលចូល មកសិក្សានៅសាកលវិទ្យាល័យ ដែលធ្វើឱ្យសិស្សនិស្សិតទាំង អស់ឆាប់ចេះ ឆាប់យល់ និង ឆាប់ចាប់បានក្នុង ការសិក្សា ។ ហើយក៏មានកម្មវិធីផ្សេងៗ ដូចជា ការប្រគុំតន្រ្តី ការលេងល្បែងប្រជាប្រិយផ្សេងៗនៅពេលមានបុណ្យទាន ការនាំ សិស្សនិស្សិតចុះទៅទស្សនៈកិច្ចសិក្សានៅតាមបណ្តាខេត្តនានា និង ការនាំ សិស្សនិ ស្សិតទៅដើរលេងកំសាន្តនៅតាមរមនីយដ្ឋាននានា នៅតាមខេត្ត-ក្រុង ។
សិស្សនិស្សិតទាំងអស់នឹងទទួលបានដល់ទៅពីរ ជំនាញដោយសិស្សនិស្សិតទាំងអស់បង់ លុយតែមួយជំនាញប៉ុណ្ណោះ នៅសិស្សនិស្សិតចូលឆ្នាំទី២សាលាតំរូវជ្រើសរើស ជំនាញថ្មីមួយទៀតដែលខុសពីជំនាញដើមរបស់យើងកំពុងសិក្សា ។ ហេតុនេះហើយ យើងបានទទួលចំនេះ ដឹងយ៉ាងច្រើនពីសាកលវិទ្យាល័បាត់ដំបង ដែលអាចឱ្យយើងងាយស្រួលក្នុការរកការងារធ្វើ និង ងាយស្រួលក្នុងការរៀនសូត្របន្តទៅមុខទៀត ។
-ការលែងល្បងកំសាន្តនៅពេលបុណ្យចូលឆ្នាំ
No comments:
Post a Comment