ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាល ភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញ ភ្ញៀវ ទេសចរណ៍ចង់មកទស្សនា។
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស ។ រមណីយដ្ឋាន ប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផងពី ព្រោះ កសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំ កសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មាន រសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានានិងទីក្រុងភ្នំពេញផង។
ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចំងាយ ១៥ គ.ម ពីទីរួមខេត្ត។ នៅជុំវិញប្រាសាទមានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះ ត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ១២ម លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
ប្រាសាទស្នឹង
ប្រាសាទ ស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុង សតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង មួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន។
ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ។ ល ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនា គឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿង ព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
អាងកំពីងពួយ
អាង កំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុង ទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹក នេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យ កសិកម្មតែមួយមុខប៉ុណ្ណោះទេ ជា ពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យ ទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទ ត្រី។
សេកសក
សេកសក គឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួមខេត្ត ក្នុងភូមិសាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹង ត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើ ស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
ស្ទឹងចំលងគួយ
រមនីយដ្ឋានស្ទឹងចំលងគួយ គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែរ មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅមាត់ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរតំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
រមណីយដ្ឋានសេកសក
រមណីយដ្ឋានសេកសក
សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ែលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែមានទេសភាពគួរជាទី ត្រេកត្រអាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗបញ្ជេញសំលេងខ្ទ័រខ្ទារ នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។ ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រ កបរបរធ្វើស្រែ ។
វិស័យទេសចរណ៍
វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់សំរាប់ធើ្វអោយមានកំនើនសេដ្ឋកិច្ចជាតិ។តួយ៉ាង ប្រទេសកម្ពុជាទេសចរណ៍កំពុង ផ្តល់នូវអត្ថប្រយោជន៍ពិសេសលើកកំពស់កំនើនប្រជាជន និង ផ្តល់ ថវិកាជាតិ។ ទេសចរណ៍បានជួយដោះស្រាយឲ្យប្រជាជន មានមុខរបរមានប្រាក់ចំនូល ជីវភាព មាន លំនឹង ដោយសារគេមានសំភារះប្រើបា្រស់គ្រប់គ្រាន់។ ប្រជាជនខ្លះពេលទេសចរណ៍ មិនទាន់រីក ចំរើន ជីវភាពមានការលំបាក ពេលទេសចរណ៍មានការរីកចំរើន ធើ្វអោយការ រស់នៅស្រួលជាង មុន ។ ប្រជាជនគ្រប់ស្រទាប់មានឱកាសស្រូបយក ប្រយោជន៍ពីទេសចរណ៍ទៅតាមលទ្ឋភាពរបស់ខ្លួន។ អ្នកមានដើមទុនតិចតួចអាចលក់វត្ថុអនុស្សារីយ៍ ឬ លក់គ្រឿងហូបចុកផ្សេងៗតិចតួចពុំនេះ សោត អាចរត់ម៉ូតូឌុបក៏បាន។ចំនែកឯអ្នកមាន
ដើមទុនមធ្យម អាចលក់ដូរនៅតាមផ្ទះដូចជាចំនីអាហារ ភេសជ្ជះសំភារះសិល្បះដែលតំរូវការទេស ចរណ៍។មួយវិញទៀតអ្នកមានដើមទុនច្រើន គេអាចបើកដើមទុនរកស៊ីដូចជាភោជនីយដ្ឋានសណ្ឋា គារ ផ្ទះសំណាក់។ទោះក្នុងរូបភាពណាក៏ដោយក៏គេអាចស្រូបយក ប្រយោជន៍ ពីវិស័យទេសចរណ៍ សំរាប់ការទ្រទ្រង់រស់នៅ។ជាងនេះទៀតកំនើតថវិកាជាតិមានតួនាទីដ៏សំខាន់ ពីព្រោះរដ្ឋប្រមូលពន្ឋ លើសេវាលក់ដូរដូចជា ភោជនីយដា្ឋនរមនីយដ្ឋាន ផ្ទះសំណាក់ជាដើម។ជាមួយគ្នានេះ ដែរ វិស័យទេសចរណ៍បានជួយលើកស្ទួយកិត្តិយសជាតិអោយមានឈ្មោះល្បីល្បាញលើពិភពលោក ។បាន សេចក្តីថាពិភពលោកបានស្គាល់ខ្មែរ កាន់តែច្បាស់លាស់តាមរយះទេសចរណ៍វប្បធម៌ សេដ្ឋកិច្ច សង្គម កិច្ច នយោបាយផ្សព្វផ្សាយ ពីសម្បត្តិលទ្ឋផលលើឆាកអន្តរជាតិតាមរយះប្រជាជន និង តាម រយះភ្ញៀវទេសចរណ៍ដែលបានចូលមកទស្សនាផង។ខ្មែរមានវប្បធម៌ អរិយធម៌ដ៏ចំនាស់ ទុកសំរាប់ អួតភ្ញៀវទេសចរណ៍អោយមកទស្សនាប្រទេសកម្ពុជា ហើយអ្នកទាំងនោះបានជួយផ្សព្វផ្សាយបន្ត ទៅទៀត។បច្ចុប្បន្នកិត្តិនាម ប្រទេសកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់កាន់តែច្រើន បើធៀប ទៅនិងរយះកាលកន្លងផុតទៅ។អន្តរជាតិបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសចំណាស់មួយសំបូរ ទៅដោយ វប្បធម៌ អរិយធម៌ និង វត្ថុបុរាណច្រើនអនេក។គួបផ្សំនឹងស្ថានភាព នយោបាយស្ថិតស្ថេរ សេដ្ឋកិច្ចរីកចំរើនសង្គមកិច្ចល្អប្រសើរ ការរស់នៅរបស់ប្រជាជនក៏ល្អធើ្វអោយបរទេសចាប់អារម្មណ៍
និង ចង់ស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។
តំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាត្រូវបានទទួលស្គាល់ថា ជាសសរស្តម្ភមួយនៃសសរស្តម្ភទាំង៥ ដែលអាចទ្រទ្រង់ដល់ការអភិវឌ្ឍនៅខេត្តបាត់ដំបង នាពេលអនាគត ឬក៏យើងអាចនិយាយបានថា «វិស័យទេសចរណ៍មានសក្តានុពលខ្ពស់នៅក្នុងខេត្តបាត់ដំបង ដោយសារតែនៅក្នុងខេត្តនេះ មានតំបន់ទេសចរណ៍ប្លែកៗជាច្រើន ដែលមានសក្តានុពល និងលក្ខណៈពិសេសផេ្សងៗគ្នា» ។ នៅក្នុងអារម្ភកថារបស់លោកប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង ដែលសរសេរនៅក្នុងសៀវភៅ «ផែនការអភិវឌ្ឍន៍ និងការការពារតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តបាត់ដំបង» បានថ្លែងថា «ទេសចរណ៍ជាវិស័យមួយដែលកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការជំរុញល្បឿនរីក លូត លាស់នៃសេដ្ឋកិច្ចតាមរយៈផលប្រយោជន៍នៃទេសចរណ៍ បន្ទាប់ពីវិស័យកសិកម្ម»។ លោកបាន ថ្លែង ទៀតថា «ដើម្បីជំរុញលើវិស័យនេះ ខេត្តបាត់ដំបងបានរៀបចំ ឯកសារស្តីពីការអភិវឌ្ឍន៍និងការ ការពារតំបន់ទេសចរណ៍ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សង្គមស៊ីវិល ត្រូវតែចូលរួមគឺក្នុង គោលបំណងជាមាគ៌ាណែនាំមួយសំរាប់ការអភិវឌ្ឍ និងការការពារតំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងរបស់យើងប្រកបដោយ ចីរភាព៕